សម័យនេះគេប្រើកាសឥតខ្សែអស់ហើយ ចឹងមកមើលតម្លៃកាស AirPods គ្រប់ម៉ូឌែលសម្រាប់ iPhone

មកដល់ពេលនេះ កាសឥតខ្សែរបស់ Apple គឺ AirPods មានអាយុ ៦ឆ្នាំ​ មកហើយត្បិតបានប្រកាសចេញ កាលពី ខែធ្នូ ឆ្នាំ២០១៦ ហើយបច្ចុប្បន្នវាក៏មិនមានថ្មីប្រអប់ទៀតដែរ ត្បិតមានចាប់ពីម៉ូឌែល AirPods 2 ឡើងទៅ។ ដោយតម្លៃរបស់វាគ្រប់ម៉ូឌែលបន្ទាប់ពីជំនាន់ទី១ យើងនឹងរាយជូនខាងក្រោម ដែលមានធានា១ឆ្នាំពេញ ពីក្រុមហ៊ុនក្នុងស្រុកថែមទៀតផង។ តម្លៃកាសឥតខ្សែ AirPods (ណែនាំឱ្យប្រើល្អបំផុតសម្រាប់ Apple Device)៖  – AirPods 2 តម្លៃ ១១៩ដុល្លារ – AirPods 3 តម្លៃ ១៦៩ដុល្លារ – AirPods Pro តម្លៃ ១៩៩ដុល្លារ – AirPods Pro 2 តម្លៃ ២២៩ដុល្លារ – AirPods Pro 2 (ប្រើរន្ធសាកថ្មី USB-C) តម្លៃ ២៤៩ដុល្លារ